កាលទើបតែមានបង្គោលសេវា មួយៗនៅតាមខេត្ត សានបូរ៉ាន់បានរិះរកនិងបង្កើតបានជាអង្តែន
សម្រាប់ ទទួលនិងផ្សាយរលកវិទ្យុកម្ពស់រលក 900MHz សម្រាប់សេវា Cellcard និង 1800MHz
សម្រាប់ Mfone សម្រាប់ដាក់ទាញយកសេវ៉ាតាមស្រុក និងតំបន់ដាច់ស្រយាល ។ នៅចាំបានថា
អង្តែនដែលបានបង្កើតដោយសានបូរ៉ាន់មានសេវាខ្លាំងជាងទិញមកពីបរទេសទៀតផង
កាលនោះមានកូនជាងខ្លះបានចម្លងក្បួនយកទៅធ្វើតាមរកលុយបានបង្គួរដែរ អ្នកដែលពូកែជាង
គេគឺប្អូនប៊ុនហេន ។
ការតម្លើងអង្តែននេះមិនមែនចេះតែធ្វើតាមចិត្តនិកឃើញនោះទេគឺ គេយក ល្បឿននៃពន្លឺ (បីសែន
គីឡូមែត្រក្នុងមួយវិនាទីចែកឲ្យឡែមបា) ព្រោះថារលកវិទ្យុវាមានល្បឿនដូចគ្នានិងល្បឿនពន្លឺ
មនទល់ពេលនេះភ្លេចអស់ខ្លះហើយ តែនៅមានសៀវភៅមិនទាន់បាត់ទេដឹងមិនដែលបានសើរើផង
តែមកទល់ពេលនេះដូចជាមានអារម្ភចង់លេងអង្តែន 3G សម្រាប់ Internet ម្តង កាលពីមួយខែមុន
មានបងប្រុសម្នាក់ នៅជិតទន្លេសាប(គាត់ឈ្មោះបងបូ)គាត់ជាមនុស្សម្នាក់ដែលបានទិញ GSM
REPEATER មួយគ្រឿង គាត់បានឲ្យជួយរៀបអង្តែន 3G សម្រាប់គាត់ឆែក Internet សានបូរ៉ាន់បាន
រៀបជូនគាត់ លទ្ធផលគឺគាត់អាចប្រើបាន 99% នេះជាសញ្ញាប្រាប់ថា ការងារនេះពិតជាអាចដំណើរ
ការបាន
No comments:
Post a Comment