ក្រោយពីទទួលបាន Samsung S5230 សម្រាប់ធ្វើការដោះកូដ ខ្ញុំបានព្យាយាម Connect តាម ខ្សែ USB
ដែលបានភ្ជាប់មកជាមួយប្រអប់ Z3X (E210 USB+COMP) តែមិនបានសម្រេចសោះ ព្រោះ
តែវាមិនស្គាល់ Driver ទោះបីតភ្ជាប់ជាមួយ Main Board Usb ឬ Usb ជាប់ហ្នឹងប្រអប់ Z3X ក៏ដោយ ។
ពេលនោះខ្ញុំបានសម្រេចចិត្ត យក Ns-pro មកដោះវិញ (កាលទិញប្រអប់ NS-PRO មកមិនបានមានខ្សែ
USB មកជាមួយនោះទេ) ប្រើតែ Rj45 ភ្ជាប់និងប្រអប់តែវាបានអានតែ DATA រួចវាឲ្យបើកទូរស័ព្ទបន្ទាប់
មកដោត USB ចូលតែវានៅតែមិនស្គាល់ដ៏ដែល ខ្ញុំបានសម្រេចចិត្តកែខ្សែ ដោយកាត់ខ្សែ E210ដែលភ្ជាប់មកជាមួយ NS-PRO BOX រួចតសាឡើងវិញដូចរូបខាងក្រោម
ការដោះកូតរបស់ខ្ញុំបានជោគជ័យដោយការកែខ្សែ ។ សរុបទៅមានន័យថា ក្នុងប្រអប់ NS-PRO មាន USB HUB ចេញទៅកាន់ទូរស័ព្ទជាស្រេច គ្រាន់តែ គេមិនតភ្ជាប់ឲ្យយើង
ការដោះកូដ SAMSUNG ប្រអប់ NS-PRO ខ្សែដែលបានកែដូចរូបខាងលើ
No comments:
Post a Comment