Search This Blog

Wednesday, April 13, 2011

How to use GEVEY SIM ដោះកូដIphone4ដោយប្រើស៊ីមទ្រាប់

 ដោយសង្គេតឃើញថាមានអ្នកប្រើIphone4ភាគច្រើនប្រើទ្រនាប់ស៊ីមក្រោយពីជាងដាក់ឲ្យហើយ
មានការបិទបើកម៉ាស៊ីនឬRestartបន្ទាប់ពីបញ្ចូលកម្មវិធីអ្វីមួយរួចហើយមិនមានសេវា ទើបខ្ញុំសរសេរ
របៀបប្រើនេះជាភាសាខ្មែរឲ្យអ្នករាល់គ្នាអាចធ្វើបានដោយខ្លួនឯងមិនចាំបាច់យកមករកជាងខាតពេល

មាន Iphone4 មកពីអាមេរិកភាគច្រើនមិនអាចដោះកូដបានតាមកុំព្យូទរ័ពួក Hack បានបង្កើត
ស៊ីមដែលមាន IC ផ្ទុកដោយទិន្នន័យបន្លំបោកប្រាស់ Iphone4 ឲ្យស្គាល់ថាជាស៊ីមរបស់ពួកវា
តែការប្រើស៊ីមទ្រនាប់នេះវាមិនដូចគ្នានិងការប្រើស៊ីមMetfoneនោះទេ។
របៀបប្រើ
១​ បិទម៉ាស៊ីន Iphone4 រួចបើកវិញរង់ចាំវាចេញនៅលើ អេក្រង់ពាក្យថា No sim card installed
២​ យើងចុចលើពាក្យថា Accept រួចរាប់មួយពីរបីរហូត១៥ធ្វើការហៅចេញទៅលេខ១១២(ជាលេខ
    សភាពការបន្ទាន់)ចុចផ្តាច់វិញភ្លាមបន្ទាប់ពីរាប់ដល់បី
៣ ចូលទៅកាន់ Setting ចុចឲ្យចំចន្លោះ Airplane Mode ដើម្បីបើករួចចុចបិទវិញភ្លាម(ចុចឲ្យចំចន្លោះ)
​៤ លើអេក្រង់Iphone4នឹងចេញពាក្យថា Sim Failure បន្ទាប់ពីពីរទៅ៥វិនាទីវានិងចេញសេវាធម្មតាវិញ
៥ បើមិនចេញទេសាកល្បងបិទម៉ាស៊ីនធ្វើសាចុះសាឡើងចាប់ពីខទី១ដល់៤

ចំណាំ បើមានសេវាហើយមិនអាចហៅចេញបានតែហៅចូល សាកល្បង វាយលេខ #31#ឬ*67
           រួចចុចបញ្ជូន

ថ្ងៃទី ១៣​ មេសា ២០១១ (រីករាយបុណចូលឆ្នាំខ្មែរ)

No comments:

Post a Comment